top of page
Search

កម្មវិធីប្រូម៉ូសិន៖ ដេប៉ូ សំណាង២៤!

ក្រុមហ៊ុនស៊ីញ ហាក់ ហ៊ួត ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ទំនើបទាន់សម័យឈានមុខគេទាំងគុណភាព និងតម្លៃ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ស៊ីញ ហាក់ ហ៊ួត បង្កើតឡើងឆ្នាំ១៩៩៩ ជាហាងលក់រាយ មានទំហំ៥០ម៉ែត្រការ៉េ។​ ជាមួយនឹងបទពិសោធន៍ និងការអភិវឌ្ឍន៍ខ្លួនជាង២០ឆ្នាំលើវិស័យផ្គត់ផ្គង់សម្ភារៈសំណង់ មកដល់បច្ចុប្បន្ន យើងបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ធំជាងគេ និងមាន​០៤សាខានៅរាជធានីភ្នំពេញ ជាមួយនឹងការផ្គត់ផ្គង់ផលិតផលជាង ៥,០០០មុខ ដែលក្នុងនោះមានផលិតផលការ៉ូ សម្ភារៈបន្ទប់ទឹក សម្ភារៈផ្ទះបាយ និងគ្រឿងសង្ហារឹម។


ចក្ខុវិស័យរបស់យើងចង់ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេលំដាប់ទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគុណតម្លៃរបស់យើង គឺធ្វើអោយប្រសើរឡើងនូវជីវិតរស់នៅបែបទំនើបទាន់សម័យ ដោយផ្តោតជាសំខាន់លើការផ្តល់សេវាកម្មអតិថិជនជាចំបង។ ជាមួយគ្នានេះ ដើម្បីចែករំលែកបទពិសោធន៍ និងជីវិតរស់នៅបែបទំនើបទាន់សម័យក្នុងយុគសម័យទំនើបភាវូបនីយកម្ម ក្រុមហ៊ុនបាននាំមកជូននូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់បណ្តាដេប៉ូទូទាំងប្រទេស ដែលមានបំណងចង់ធ្វើជាតំណាងចែកចាយបន្តរបស់ក្រុមហ៊ុន​ដូចខាងក្រោម៖



កម្មវិធីពិសេសនេះនាំជូន ដេប៉ូតំណាងចែកចាយនូវ ការរចនាការតាំងបង្ហាញផលិតផលតាមបែបផែនផ្នត់គំនិតថ្មី មានលក្ខណៈទាន់សម័យ ថ្លៃថ្នូរ​ មានសណ្តាប់ធ្នាប់ ដែលធ្វើអោយអតិថិជនងាយស្រួលក្នុងការទស្សនា និងជ្រើសរើសផលិតផល ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺរាល់ផលិតផលរបស់ស៊ីញ ហាក់ ហ៊ួតសុទ្ធសឹងជាផលិតផលដែលកំពុងពេញនិយម មានលក្ខណៈខុសប្លែកពីផលិតផលដទៃទៀតក្នុងទីផ្សារ។ ផលិតផលទាំងអស់ដែលនាំចូលដោយក្រុមហ៊ុនគឺផ្តោតទៅលើគុណភាព​ ជាមួយតម្លៃប្រកួតប្រជែងខ្ពស់។​ ក្រុមការងារផ្នែករចនា និងដេគ័ររបស់ស៊ីញ ហាក់ ហ៊ួតនឹងចុះជួយលោកអ្នកក្នុងការរៀបចំទីតាំងតាំងបង្ហាញអោយមានសោភណ្ឌភាព ភាពទាក់ទាញ និងឆ្លើយតបទៅនឹងផលិតផលថ្មីៗរបស់ក្រុមហ៊ុនដែលបន្តនាំចូលមកក្នុងទីផ្សារកម្ពុជាយើង។


តម្លៃកញ្ចប់សេវាកម្ម និងសម្ភារៈតាំងបង្ហាញ៖

១. ទំហំទីតាំងតាំងបង្ហាញ៖ ចាប់ពី ១៥ ទៅ ២០ម៉ែត្រការ៉េ។

២. សម្ភារៈតាំងបង្ហាញក្នុងរូបភាពរចនាទាំង៣ខាលើ៖ មានការ៉ូ ចំនួន១២៤មុខ និងសម្ភារៈបន្ទប់ទឹក ២២ម៉ូដ

៣. កញ្ចប់សេវាកម្ម៖ សម្ភារៈជើងតាំង ការរចនាទីតាំងតាំងបង្ហាញ ការរៀបចំ ការដឹកជញ្ជូន ការតម្លើង និងសេវាកម្មបុគ្គលិក


អត្ថប្រយោជន៍ទទួលបានពីកញ្ចប់សេវាកម្មរួមមាន៖ ១. ២៤ដេប៉ូដំបូង៖ បញ្ចុះតម្លៃ ៥០%! (ជាការអបអរសាទរខួបទី២៤ឆ្នាំនៃការបង្កើតក្រុមហ៊ុន ស៊ីញ ហាក់ ហួត)។

២. សេវាកម្មតំហែទាំអតិថិជនពីក្រុមហ៊ុនផ្ទាល់នូវរាល់ការលក់ផលិតផលទៅអ្នកប្រើប្រាស់ចុងក្រោយ។

៣. ការធ្វើបច្ចុប្បន្នភាព និងផ្នត់គំនិតរចនាថ្មីៗនៃការតាំងបង្ហាញផលិតផល ដោយឥតគិតថ្លៃពីក្រុមហ៊ុន។

៤. វគ្គបណ្តុះបណ្តាលផលិតផល និងផ្នែកទីផ្សារដោយឥតគិតថ្លៃ។ ជាងនេះទៅទៀត ក្រុមហ៊ុនគាំទ្រ និងស្វាគមន៍នូវរាល់ការស្នើសុំប្រឹក្សាយោបល់ផ្នែកលក់ និងទីផ្សារផងដែរ។

៥. ការបញ្ចុះតម្លៃរាល់ការកម្មង់អីវ៉ាន់ និងកញ្ចប់ការដូរ ដូចខាងក្រោម៖


*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍


សុពលភាព៖ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣!

8 views0 comments

Komentarze

Oceniono na 0 z 5 gwiazdek.
Nie ma jeszcze ocen

Oceń
bottom of page