top of page
Search

មូលហេតុដែលធ្វើអោយថ្មម៉ាបមានតំលៃខ្ពស់នៅលើទីផ្សារ

ថ្មម៉ាបគឺជាថ្មធម្មជាតិដែលទទួលបានការពេញនិយមបំផុតសម្រាប់ការរចនាផ្នែកខាងក្នុង។ ខណៈពេលដែលវាមានកេរ្តិ៍ឈ្មោះ និងមានតម្លៃថ្លៃ តម្លៃថ្មម៉ាបប្រែប្រួលយ៉ាងខ្លាំងអាស្រ័យលើកត្តាជាច្រើន សំខាន់បំផុតគឺភាពស្រស់ស្អាតរបស់វា។ រចនាប័ទ្មដ៏ល្អឯកនៃការ​តុបតែង​ផ្នែក​ខាងក្នុង​ដែល​លើក​បន្ទប់​ធម្មតា​អោយក្លាយទៅ​ជា​កន្លែង​ដ៏​អស្ចារ្យ និងទាក់ទាញមួយ ​នោះអ្នកពិតជាមិនអាចកំណត់តំលៃបាននោះទេ។

ហេតុអ្វីបានជាថ្មម៉ាបមានតម្លៃថ្លៃម្ល៉េះ?

ដោយសារតែធម្មជាតិរបស់វា មានភាពធន់នឹងការឆ្កូត ប្រេះស្រាំ ធន់នឹងកំដៅខ្ពស់ រឹងមាំយូរអង្វែង និងនិរន្តរ៍ភាពនៃភាពស្រស់ស្អាត ប្លែក និងទាក់ទាញរបស់វា ។ ថ្មធម្មជាតិត្រូវបានគេស្វែងរកដោយសារតែបទពិសោធន៍ដ៏ប្រណិតដែលវាលាតសន្ធឹងទៅគ្រប់លំហ។ ជាងនេះទៅទៀត ដំណើរការនៃការបំប្លែងបំណែកថ្មឆៅទៅជាផ្ទាំងថ្មដ៏ប្រណីត គឺប្រើប្រាស់ថាមពលខ្លាំង។ ទាំងនេះគឺជាហេតុផលចម្បងមួយចំនួនដែល ថ្មម៉ាបមានតម្លៃថ្លៃនៅលើទីផ្សារ។




ភាពកម្រនិង តម្រូវការ

ថ្វីត្បិតតែថ្មម៉ាបមាននៅក្នុងតំបន់ផ្សេងៗគ្នានៅទូទាំងពិភពលោក ប៉ុន្តែមិនមែនទាំងអស់ហ្នឹងសុទ្ធតែមានគុណភាពស្មើៗគ្នានោះទេ ។ ថ្មម៉ាបអ៊ីតាលីពិតប្រាកដគឺមានគុណភាពខ្ពស់បំផុត ដោយភាពល្អឥតខ្ចោះនៃសោភ័ណ្ឌភាព និងភាពប្រេះស្រាំពីធម្មជាតិ។ ថ្មម៉ាបអ៊ីតាលីដូចជា Carrara White, Calacatta និង Statuario គឺជាថ្មម៉ាបពណ៌សដែលគេស្វែងរកច្រើនបំផុត។ ជាងនេះទៅទៀត ប្រទេសអ៊ីតាលីមានបេតិកភណ្ឌការងារធ្វើពីថ្មដ៏សម្បូរបែប ខណៈដែលជនជាតិអ៊ីតាលីគឺជាប្រទេសដំបូងគេក្នុងការសម្រួល និងអនុវត្តវិធីសាស្រ្តជីកយករ៉ែថ្មម៉ាបដែលប្រើរហូតមកដល់បច្ចុប្បន្ន។ ប្រភេទថ្មម៉ាបខាងលើមានភាពកម្រខ្លាំង សម្រាប់ការប្រើប្រាស់ត្រូវបានផ្តោតទៅលើគុណភាពខ្ពស់ ដោយមានសរសៃ រូបរៀង ពណ៌ពិសេស (ដូចជាពណ៌ស និងពណ៌ប្រផេះ) បូករួមជាមួយតម្រូវការខ្ពស់ពីអ្នកឌីហ្សាញ ស្ថាបត្យករ និងអ្នកចូលចិត្តសិល្បៈ ទើបបណ្តាលអោយតម្លៃទីផ្សារកើនឡើង។


តើថ្មម៉ាបត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

នៅពេលដែលថ្មកំបោរស្ថិតនៅក្រោមដីយូរហើយនៅក្រោមកំដៅ និងសម្ពាធខ្ពស់វាត្រូវបានផ្លាស់ប្តូរទៅជាថ្មម៉ាប។ សារធាតុផ្សំសំខាន់នៅក្នុងថ្មម៉ាបគឺកាល់ស្យូមកាបូណាត។ ប្រភេទថ្មម៉ាបមួយចំនួនមានផ្ទុកកាល់ស្យូមកាបូណាត 99%។ វត្តមានរបស់អាលុយមីញ៉ូម និងម៉ាញេស្យូមនៅក្នុងថ្មម៉ាបធ្វើឱ្យវាមានពណ៌ផ្សេងៗគ្នា។ ថ្មម៉ាបសុទ្ធជាថ្មម៉ាបដែលមានពណ៌សទាំងស្រុង។

ការទាញយកថ្មម៉ាប

ដំណើរការទាញយក និងផលិតថ្មម៉ាបទាមទារឲ្យមានជំនាញ និងហត្ថកម្មកម្រិតខ្ពស់។ ដើម្បីធ្វើថ្មម៉ាប ដំបូងត្រូវបានបែងចែកទៅជាផ្នែកពិសេសដោយម៉ាស៊ីនពិសេស។ បន្ទាប់មកពួកគេផ្ទេរផ្នែកទាំងនេះទៅសិក្ខាសាលាកាត់ថ្ម ហើយកាត់វាទៅជាទំហំតាមតំរូវការ និងសមស្រប។
ក្រោយ​ពី​កាប់​គេ​ធ្វើ​ថ្មម៉ាប​ដោយ​ម៉ាស៊ីន​ពិសេស​ដើម្បី​ចម្រាញ់រក​ផ្ទៃ​រលោង​ស្អាតជាងគេ។ សិប្បករធ្វើការនេះទាមទារឲ្យមានជំនាញយ៉ាងល្អិតល្អន់ ដើម្បីបង្កើតបំណែកដែលល្អឥតខ្ចោះដែលបំពេញតាមស្តង់ដារខ្ពស់នៃតម្រូវការទីផ្សារ។


ការដឹកជញ្ជូន នឹងការថែទាំ

កន្លែងយកថ្មម៉ាប់មានទីតាំងនៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីក្រុង។ ដូច្នេះតម្លៃនៃការដឹកជញ្ជូនផ្ទាំងថ្មទាំងនេះ ត្រូវបូកបន្ធែមលើការចំណាយសរុប។ លើសពីនេះការថែទាំតម្រូវអោយមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងអោយមានការ​ខូចខាត ច្រេះ ជាពិសេសនៅគែម។


ការប្រើប្រាស់

ដោយសារថ្មម៉ាបមានភាពចម្រុះ - អ្នកអាចប្រើវាសម្រាប់កម្រាលឥដ្ឋ កម្រាលតុ ។ ជាក់ស្តែកម្រាលឥដ្ឋនឹងត្រូវការផ្ទៃថ្មម៉ាបច្រើនជាងកម្រាលតុ។

ដោយសារតែភាពស្រស់ស្អាតពិសេសរបស់វា និងភាពធន់នឹងការឆ្កូត ប្រេះស្រាំ កំដៅផងនោះ ថ្មម៉ាបក្លាយជាជម្រើសពេញនិយមសម្រាប់លសម្ភារៈសំណង់ ទាំងក្នុង និក្រៅផ្ទះ។ ហើយតែងតែត្រូវបានប្រើប្រាស់ក្នុងចម្លាក់ ការងារសំណង់ និងការតុបតែង។ វិចិត្រករល្បីៗដូចជា Michelangelo និង Leonardo da Vinci បានប្រើថ្មម៉ាបនៅក្នុងស្នាដៃជាច្រើនរបស់ពួកគេ។
ផ្ទាំងថ្មម៉ាបនិមួយៗក្លាយជាស្នាដៃសិល្បៈមានតែមួយគត់ ប្លែកៗពីគ្នា ដូច្នេះការប្រើប្រាស់ថ្មម៉ាបទៅលើលំហណាមួយនឹងលើកកម្ពស់សោភ័ណភាព និងភាពថ្លៃថ្នូរ។
 

ដកស្រង់ពី៖ www.rkmarble.com និង marble-e-market.com

រូបភាព៖ Britannica, Business insider and Marble.com

27 views0 comments

留言

評等為 0(最高為 5 顆星)。
暫無評等

新增評等
bottom of page