អ្វីដែលគួរ និងមិនគួរធ្វើនៅពេលចម្អិនសាច់នៅក្នុងឡដុត
- cheyvibolprak
- Sep 13, 2023
- 1 min read
Updated: Sep 15, 2023

ឡដុត គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ចម្អិនសាច់គ្រប់ប្រភេទ។ បញ្ហាតែមួយគត់ដែលអ្នកកំពុងជួបប្រទះគឺកំរិតឆ្អិននៃសាច់គឺអ្នកធ្វើការប៉ាន់ស្មាន។ ប៉ុន្តែជាមួយនឹងគន្លឹះជាច្រើនអ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីឡដុតដើម្បីចម្អិនសាច់ណាមួយ។ ដោយសារតែពិភពនៃសាច់អាំងដ៏ទន់ និងមានរសជាតិឆ្ងាញ់គឺអាចធ្វើទៅបាន។
ទីតាំងធ្នើរ
កម្ពស់មានសារៈសំខាន់សម្រាប់មុខម្ហូបនីមួយៗនៅក្នុងឡដុត ហើយការចម្អិនសាច់ក៏ដូចគ្នា។ ការជ្រើសរើសកម្ពស់របស់ថាសអោយបានត្រឹមត្រូវ វាគឺជាកត្តាចាំបាច់សម្រាប់ការទទួលលទ្ធផលកំរិតឆ្អិននៃសាច់តាមដែលអ្នកចង់បាន។
គួរធ្វើ៖ ដាក់ចង្អើរឬថាសនៅកណ្តាលឡដុត ហើយលៃតម្រូវកម្ពស់អោយចំកណ្តាលដើម្បីដុតសាច់អោយចេញពណ៌មាស។ អ្នកក៏អាចប្រើកំពូលជា broiler ផងដែរ។ យ៉ាងណាមិញ ការចំណាយពេលក្នុងការចម្អិនសាច់គោអាំង ឬឆ្អឹងជំនីរវាមិនដូចគ្នាទេ។
មិនគួរធ្វើ៖ មិនត្រូវរក្សាកម្ពស់ដដែលក្នុងអំឡុងពេលចម្អិនអាហារ បើសិនជាអ្នកមើលឃើញខាងលើផ្ទៃសាច់ពណ៌ត្នោតងងឹត ដោយសារតែវាអាចនៅឆៅនៅខាងក្នុង។ អ្នកអាចដាក់បន្ទះអាលុយមីញ៉ូមពីលើសាច់ផងដែរដើម្បីការពារបញ្ហានេះ។
ប្រើគ្រឿងបន្លាស់ឡដុតដើម្បីធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួល
ប្រើថាស និងធ្នើរដែលអ្នកមាននៅក្នុងឡដុត។ ថាសគឺជារបស់ល្អឥតខ្ចោះសម្រាប់អាំងសាច់ ឬត្រី។ ហើយប្រសិនបើអ្នកមានធ្នើរល្អ កាន់តែប្រសើរព្រោះអ្នកអាចចម្អិនសាច់ដូចអ្នកជំនាញឥចឹង។
គួរធ្វើ៖ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ អាចជួយសម្រួលអ្នកបានច្រើនលើសពីការគិត។ ជ្រើសរើសមុខម្ហូបដែលល្អបំផុតដែលអ្នកចូលចិត្ត និងទឹកជ្រលក់ជាដើម។ ប្រសិនបើអ្នកចង់បានលទ្ធផលសាច់ស្រួយ ជ្រើសរើសធ្នើរ ពីព្រោះកំដៅនឹងផ្តល់ដល់មុខម្ហូបបានល្អ។ ប្រសិនបើអ្នកចូលចិត្តធ្វើម្ហូបសូមទិញកាំបិតល្អ វានឹងធ្វើឱ្យអ្វីៗកាន់តែងាយស្រួល។
មិនគួរធ្វើ ៖ ប្រសិនបើអ្នកគិតថាមុខម្ហូបដែលអ្នករៀបនឹងចម្អិនអាចនឹងមានខ្លាញ់ច្រើន ស្រក់ សូមកុំជ្រើសរើសធ្នើរព្រោះ វានឹងធ្វើអោយសាច់មានភាពស្ងួត ហើយការលាងសម្អាតឡដុតរបស់អ្នក នឹងប្រែទៅជាដំណើរផ្សងព្រេងដ៏ពិបាក លើកលែងតែអ្នកមានសារធាតុ pyrolysis ឬ ស្រដៀងនោះ។
រយះពេលចម្អិនអាហារ
ឡដុតភាគច្រើន មានកម្មវិធីកំណត់ជាមុនសម្រាប់ចម្អិនអាហារនីមួយៗ។ អ្នកថែមទាំងអាចជ្រើសរើសកម្មវិធីដោយជ្រើសរើសទម្ងន់នៃប្រភេទសាច់ និងកំរិតឆ្អិនដែលអ្នចង់បាន។ វាអាចមើលទៅដូចជាយើងខ្ជិលនៅក្នុងផ្ទះបាយ ប៉ុន្តែផ្ទុយទៅវិញវាជាភាពងាយស្រួល និងសន្សំសំចៃពេលវេលាសំរាប់យើងទៅវិញទេ ហើយអ្នកអាចទុកពេលវេលានោះទៅធ្វើលើកផ្សេងទៀតនៃការធ្វើម្ហូបរបស់អ្នក។

គួរធ្វើ៖ គ្រាន់តែធ្វើតាមការណែនាំរបស់ឡដុត អ្នកនឹងលែងបារម្មណ៍ពីសីតុណ្ហភាព និងពេលវេលាដោយគួរធ្វើ៖ គ្រាន់តែធ្វើតាមការណែនាំរបស់ឡដុត អ្នកនឹងលែងបារម្មណ៍ពីសីតុណ្ហភាព និងពេលវេលាដោយអនុញ្ញាតឱ្យឡដុតធ្វើកិច្ចការលំបាកទាំនេះជំនួសអ្នក ដោយអ្នកគ្រាន់តែចាំពិនិត្យមើលលទ្ធផលខាងក្នុងជាការស្រេច។
មិនគួរធ្វើ៖ វាជាឡដុត មិនមែនជាមនុស្សយន្ត AI ទេ។ ប្រសិនបើអ្នកមានឡដុតទំនើប អ្នកប្រហែលជាមិនចាំបាច់នៅពីមុខវាគ្រប់ពេលនោះទេ ប៉ុន្តែវាជាការល្អក្នុងការតាមដានវាម្តងម្កាល ប្រហែលជាអ្នកអាចធ្វើខុសក្នុងការជ្រើសរើសទម្ងន់ ឬអ្វីមួយមុនពេលដំណើរការក្នុងអំឡុងពេលចម្អិនអាហារ ដូច្នេះតាមដានមើលរៀងរាល់ 15 នាទីម្តងដើម្បីឱ្យអ្វីៗដំណើរការល្អ។
ការសម្អាតឡដុត
ជាចុងក្រោយ ការសម្អាតឡដុតគឺជាគន្លឹះក្នុងការចម្អិនសាច់ Stake បានល្អ ឬប្រភេទសាច់ផ្សេងៗទៀត។ មិនត្រឹមតែដើម្បីអនាម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែប្រសិនបើមានគ្រឿងផ្សំដែលនៅសល់ពីរូបមន្តមុន រសជាតិនៃសាច់ ឬរូបមន្តទាំងមូលអាចផ្លាស់ប្តូរបាន។

Comments