top of page
Search

ឧបករណ៍ផ្ទះបាយឆ្លាតវៃទាំង៥ នែនាំសម្រាប់ទីតាំងតូចៗដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល

តិចគឺច្រើន  មានន័យថា នៅពេលដែលអ្នកចង់បានផ្ទះមួយ ឬច្រើន អ្នកមិនអាចកំណត់បានថាតើវានឹងមានទំហំធំប៉ុណ្ណានោះទេដោយសារតែយើង​តែង​មើល​ឃើញ​ទីតាំង និង​តម្រូវ​ការ​របស់​យើង​ថា​មាន​ទំនាក់​ទំនង​ផ្ទុយ​គ្នា។ ឧបករណ៍ផ្ទះបាយតូចៗខាងក្រោមនេះអាចជួយសម្រួលអ្នកបានដើម្បី ធ្វើឱ្យការរស់នៅ ជាពិសេសក្នុងផ្ទះបាយកាន់តែងាយស្រួលបន្តិច។

តូច​តែ​ខ្លាំង : ឡដុតខ្នាតតូច​

ឡដុតខ្នាតតូច អាចជាដំណោះស្រាយដ៏ល្អបំផុត ប្រសិនបើអ្នកត្រូវជ្រើសរើសរវាងទូ ឬឡដុតនៅក្នុងផ្ទះបាយរបស់អ្នក។ វាក៏ជាជម្រើសដ៏ល្អសម្រាប់ផ្ទះទីពីររបស់អ្នក ដូចជាផ្ទះលំហែរនៅជនបទ ឬនៅសមុទ្រ។ អ្នកអាចស្វែងរកឡដុតដែលមានចំណុះដល់ទៅ 46 លីត្រ សាកសមសម្រាប់គ្រួសារដែលចូលចិត្តអាហារដែលដុត សម្រាប់ការជួបជុំជាមួយមិត្តភក្តិនាថ្ងៃអាទិត្យ។ ឡដុតខ្នាតតូចមួយចំនួនដែលមានសូម្បីតែប្រព័ន្ធសម្អាតខ្លួ​​នឯង។ តើអ្នកអាចទទួលបានអ្វីទៀតពីឡដុតប្រភេទនេះ? តើអ្នកចង់អោយវាចំអិនអ្វីខ្លះដល់អ្នក? ជាការប្រសើរណាស់ ឡដុតខ្នាតតូចភាគច្រើនក៏រួមបញ្ចូលមុខងារចម្អិនអាហារជាច្រើនផងដែរ ដូច្នេះអ្នកគ្រាន់តែចុចប៊ូតុងនៅលើអេក្រង់ឌីជីថល ដើម្បីរៀបចំអាហាររបស់អ្នកគឺរួចរាល់។


ចង្ក្រានអាំងសាច់ចល័តរបស់អ្នកទៅគ្រប់ទីកន្លែង

ចង្ក្រានអាំងសាច់ចល័តគឺពិតជាមានអត្ថប្រយោជន៍ជាច្រើន និងអាចទុកដាក់វាស្ទើរតែគ្រប់ជ្រុងក្នុងផ្ទះបាយរបស់អ្នកដោយសារមិនត្រូវការទីតាំងធំនោះទេ។ ចម្អិនអាហារជាមួយរូបមន្តដែលមានសុខភាពល្អជាងមុន និងរូបមន្តអាហារជាច្រើនមុខ ជាមួយមុខងារងាយស្រួលប្រើប្រាស់ ហើយងាយស្រួលសម្អាត..


ម៉ាស៊ីនឆុងកាហ្វេពហុមុខងារ

ក្នុងចំណោមសកម្មភាពសំរាកជាច្រើន ​ការ​រីករាយ​ជាមួយ​កាហ្វេ​ស្រស់ ​និង​ល្អ​មួយ​ពែង​ក្នុង​ហាង​កាហ្វេ​ក្បែរ​ផ្ទះ​របស់​អ្នក ខណៈ​ពេល​អ្នក​អាន​ព័ត៌មាន ឬសំរាកអានសៀវភៅ គឺជាអ្វីដែល​ល្អ​បំផុត​នៅ​ចុង​សប្តាហ៍​។ចុះបើសិនជាមិនមែនជាថ្ងៃចុងសប្តាហ៍វិញ សាកស្រមៃមើលថាបើសិនជាអារម្មណ៍បែបហ្នឹង និងក្លិនក្រអូបនៃកាហ្វេមានរាល់ថ្ងៃនៅក្នុងផ្ទះ តើល្អយ៉ាងណា?

អ្នកអាចបង្កើតវាបាន ជាមួយម៉ាស៊ីនឆុងកាហ្វេដែលមានមុខងារពិសេស មានគ្រប់តម្រូវការកាហ្វេ និងតែ ក្នុងឧបករណ៍តែមួយ។ អ្នកអាចធ្វើតែ ឬកាហ្វេជាមួយនឹងប្រភេទកាហ្វេដ៏ឆ្ងាញ់អស្ចារ្យតាមចំនូលចិត្ត ហើយចុងក្រោយថែមពពុះទឹកដោះគោនៅពីលើ ដូចជាអ្នកជំនាញចឹង ជាមួយវិធីដ៏ងាយ គឺគ្រាន់តែ ជ្រើសរើសកម្មវិធីលើអេក្រង់នោះ។



ម៉ាស៊ីនលាងចានឆ្លាតវៃសម្រាប់មនុស្សគ្រប់គ្នា

ប្រសិនបើអ្នកមានផ្ទះបាយតូចមួយ ជាធម្មតាអ្នកមិនចាប់អារម្មណ៍ម៉ាស៊ីនលាងចាននោះទេ។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាឧបករណ៍ទាំងនេះអាចរកបានច្រើនទំហំទេ ម៉ាស៊ីនលាងចានគឺជាឧបករណ៍ដ៏មានប្រយោជន៍បំផុតមួយនៅផ្ទះ ព្រោះវាអាចជួយសម្រួលដល់ភាពហត់នឿយ និងកាត់បន្ថយពេលវេលាបានមួយកម្រិតទៀតក្រោយពេលការចម្អិនអាហារ ឬពិសារអាហាររួច។ សម្រាប់អ្នកដែលគិតគូរខ្ពស់ដល់ផាសុកភាព ជាពិសេសមិនចង់ប្រឡាក់ដៃនឹងការលាងសម្អាតចានជាច្រើន។ ដូច្នេះ​គួរ​ស្វែងរក​ម៉ាស៊ីន​លាង​ចាន​ ​ដែលទំហំ​ស័ក្តិសម​សម្រាប់​ផ្ទះបាយ​របស់​អ្នក។

 


ចង្ក្រានដែលមានផ្ទៃពហុមុខងារ

ការឌីហ្សាញផ្ទះបាយតូចមួយ ឬសម្រាប់មនុស្សតែម្នាក់ ឬពីរនាក់នៅទីតាំងតូចមួយគឺជារឿងដែលត្រូវគិត ប៉ុន្តែឧបករណ៍ផ្ទះបាយខ្នាតតូចដែលនឹងត្រូវដាក់បញ្ចូលក្នុងមុខងារចម្អិនវាក៏ជារឿងដែលអាចជួយសម្រួលបានដែរ។ ដើម្បីធ្វើអោយការរស់នៅប្រចាំថ្ងៃរបស់អ្នកដែលមានទីតាងផ្ទះបាយតូច អោយកាន់តែសម្បូរបែបនិងងាយស្រួល ការមានចង្ក្រានដែលមានទំហំត្រឹមតែ 30 សង់ទីម៉ែត្រ ដែលជាកន្លែងដែលអ្នកអាចចំអិននៅលើផ្ទៃទាំងមូលបានវាជារឿងអស្ចារ្យមួយ។ 

ប្រសិនបើអ្នកត្រូវការរចនាផ្ទះបាយរបស់អ្នកឡើងវិញ ឧបករណ៍ផ្ទះបាយបង្រួមសម្រាប់កន្លែងតូចគឺជាជម្រើសដ៏ល្អ។ ឧបករណ៍ទាំងនេះមានមុខងារជាច្រើន ហើយវាជួយអ្នកសន្សំទំហំ និងថវិកា។ ម៉ូដែលថ្មីកាន់តែមានប្រសិទ្ធភាព និងមានប្រយោជន៍ច្រើនសម្រាប់ជីវិតប្រចាំថ្ងៃ។



 
Source by ៖ Teka Global
Pictures ៖ Teka Global
69 views0 comments

Comentarios

Obtuvo 0 de 5 estrellas.
Aún no hay calificaciones

Agrega una calificación
bottom of page