top of page
Search

Teka Infinity | G1 Edition ដោយ Italdesign ទទួលពានរង្វាន់ iF Design

The Infinity | G1 Edition បានទទួលរង្វាន់នៅ iF DESIGN ឧបករណ៍បរិក្ខាផ្ទះបាយ

ជាមួយនឹងបទពិសោធន៍ ជាង 50 ឆ្នាំរបស់ក្រុមហ៊ុន Italdesign ដែលជាក្រុមហ៊ុនឌីហ្សាញ និងវិស្វកម្មរថយន្តដែលទទួលបានការទទួលស្គាល់ជុំវិញពិភពលោក។ Teka និង Italdesign បានចូលរូមក្នុងការបង្កើតផលិតផលបរិក្ខាផ្ទះបាយ collection ថ្មី INFINITY G1 Edition ដែលមាន ឡដុត (Oven) ចង្ក្រានអគ្គីសនី (Induction Hob) និងម៉ាស៊ីនបឺតផ្សែង (Hood) ​។



Collection INFINITY G1 Edition នេះត្រូវបានបំផុសគំនិតដោយ ការឌីហ្សាញចុងក្រោយបំផុត ដែលមានម៉ូតលេចធ្លោ ដូចទៅនឹងយានជំនិះទំនើប ឬគ្រឿងអលង្កាដែលល្អឯកផ្តាច់គេ ឬបច្ចេកវិទ្យាចុងក្រោយសម្រាប់ឧបករណ៍បរិក្ខាផ្ទះបាយ ឬគ្រឿងអេឡិចត្រូនិកលំដាប់ខ្ពស់ ដោយរួមបញ្ចូលគ្នានូវស្រមោលនៃផ្ទៃ Matt និង ពណ៌ខ្មៅភ្លឺជាមួយនឹង Highlight ព៌ណទង់ដែង។ រាល់លក្ខណៈពិសេសទាំងអស់ដែលបានរួមបញ្ចូលគឺត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ទៅលើលក្ខណៈបច្ចេកទេស និងសោភ័ណភាពឥតខ្ចោះ ដែលបង្ហាញពីភាពល្អឯកគ្មានពីរ។






Prizes : Top Design Winner in Home Interior Products/Kitchen Appliances
Company : Teka Group, Spain Lead Designer : Leonardo Capelas Romeu & Nicola Guelfo Design Team : Italdesign & Teka Design Team
Client : Teka Appliances

ជីវប្រវត្ត

Teka Group គឺជាក្រុមចម្រុះជាតិសាសន៍មួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1924 នៅប្រទេសអាឡឺម៉ង់ ដែលបច្ចុប្បន្នមានវត្តមានជាង 100ប្រទេស ហើយជាអ្នកឯកទេសខាងផ្នែកអាងលាងចានដែកអ៊ីណុក និងបរិក្ខារផ្ទះបាយបច្ចេកវិទ្យាទំនើបចុងក្រោយ។ ផលិតផល​បរិក្ខារផ្ទះបាយម៉ាក ធិកា ​រួម​មាន ឡដុត ចង្ក្រានហ្គាស ចង្ក្រាន្តអគ្គីសនី ម៉ាស៊ីនបឺតផ្សែង និង​អាងលាងចាន។


រង្វាន់ផ្សេងៗ

ពានរង្វាន់ RedDot, ពានរង្វាន់ IF, ពានរង្វាន់ឌីហ្សាញអាល្លឺម៉ង់, ពានរង្វាន់ឌីហ្សាញផលិតផលអឺរ៉ុប, ពានរង្វាន់ឌីហ្សាល្អ, ពានរង្វាន់ឌីហ្សាញអន្តរជាតិ ។ល។

 

Sourcing: European Product Design Award

42 views0 comments

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page