top of page
Search

គុណប្រយោជន៏នៃការប្រើប្រាស់ម៉ាស៊ីនបឺតផ្សែង ហេតុអ្វីបានជាអ្នកត្រូវការប្រើប្រាស់ម៉ាស៊ីននេះ

ម៉ាស៊ីនបឺតផ្សែងធ្វើឱ្យជីវិតរបស់យើងកាន់តែងាយស្រួលនៅក្នុងផ្ទះបាយ ម៉ាស៊ីនបឺតផ្សែងជាឧបករណ៍ដ៏មានសារៈប្រយោជន៍បំផុតនៅផ្ទះ ហើយវាអាចជួយយើងបានច្រើនជាងអ្វីដែលយើងគិតទៅទៀត។ អ្នកគ្រាន់តែត្រូវសិក្សាពីមុខងារប្រើប្រាស់ របស់វាដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។ វាដើរតួនាទីសំខាន់ក្នុងផ្ទះបាយ ទាំងបន្ទប់តូចទាំងធំ និងក្នុងបន្ទប់ផ្សេងទៀត។ យើងចង់បង្ហាញអ្នកពីការប្រើប្រាស់ជាច្រើននៃម៉ាស៊ីនបឺតផ្សែងមួយ ព្រោះវាអាចធ្វើឱ្យផ្ទះបាយ និងផ្ទះរបស់អ្នកទៅជាកន្លែងដែលអ្នកកំពុងស្វែងរក។


ភាគល្អិតនៅក្នុងផ្ទះបាយ

មុខងារចម្បងនៃម៉ាស៊ីនប៊ឺតផ្សែងគឺការបឺតផ្សែងកខ្វក់ចេញពីផ្ទះបាយ ប៉ុន្តែអ្វីដែលយើងមិនដឹងស៊ីជម្រៅនោះគឺថាវាមានតួនាទីសំខាន់ប៉ុណ្ណាក្នុការបន្សុទ្ធខ្យល់ រក្សាបរិយាកាសអោយនៅតែស្រស់ស្រាយអំឡុងពេលយើងធ្វើម្ហូប ជាពិសេសគឺក្លិន។ អ្នកប្រហែលជាមិនដឹងទេថា មានភាគល្អិតខ្លាញ់ជាច្រើន និងភាគល្អិតផ្សេងៗទៀតពីអាហារដែលផ្ទុកនៅលើអាកាស ខណៈពេលដែលយើងកំដៅវា ឧទាហរណ៍នៅពេលយើងចៀនវាជាដើម។ ម៉ាស៊ីនបឺតផ្សែងរបស់អ្នកស្រូបយកផ្សែង និងភាគល្អិតទាំងអស់ដែលកើតឡើងពីសារធាតុខ្លាញ់ដែលបានចម្អិនរួច - រហូតដល់ 98% ដូច្នេះវាកាត់បន្ថយខ្យល់ពុលដែលអាចនឹងប៉ះពាល់ដល់សុខភាពរបស់អ្នក និងក្រុមគ្រួសារ ។


លាហើយ ក្លិនមិនល្អ

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដែលពេលនឹកដល់ម៉ាស៊ីនប៊ឺតផ្សែង។ ការបើកបង្អួចនៅពេលចម្អិនអាហារគឺជាគំនិតល្អ ប៉ុន្តែវាមិនមានប្រសិទ្ធភាពខ្លាំងទេ ប្រសិនបើយើងចង់បំបាត់ក្លិន។ ។ សក់ និងសម្លៀកបំពាក់របស់យើងច្រើនតែមានក្លិនអាហារតោងជាប់បន្ទាប់ពីចម្អិនអាហាររួច ក្លិនស្អុយទាំងនោះងាយនឹងជ្រាបចូលបរិវេណនៃផ្ទះបានយ៉ាងងាយ ។ ម៉ាស៊ីនប៊ឺតផ្សែងធ្វើឱ្យយើងរួចផុតពីក្លិនទាំងនោះ ជាពិសេសផ្ទះបាយដែល មិនមានបង្អួច ដូច្នេះការមានម៉ាស៊ីនប៊ឺតផ្សេងគឺជាជម្រើសដ៏ត្រឹមត្រូវ។


ការបន្សុទ្ធខ្យល់

ដូចដែលបានរៀបរាប់ខាងលើ ម៉ាស៊ីនប៊ឺតផ្សែងអាចកម្ចាត់ភាគល្អិតពុលចេញអំឡុងពេលធ្វើម្ហូប។ ឬនៅពេលដែលផ្សែងផ្សេងដ៏ទៃផ្សេងទៀតចូលផ្ទះបាយ។ ជាមួយនឹងម៉ាស៊ីនប៊ឺតផ្សែងមួយចំនួន អ្នកគ្រាន់តែចុចប៊ូតុងមួយដើម្បីធ្វើឱ្យខ្យល់នៅក្នុងផ្ទះបាយរបស់អ្នកស្រស់ស្រាយទាំងស្រុងក្នុងរយៈពេលពីរបីនាទី ដោយយកឧស្ម័នពុលដូចជាកាបូនម៉ូណូអុកស៊ីតចេញ។ ហើយការដកដង្ហើមខ្យល់បរិសុទ្ធនៅក្នុងបរិយាកាសមិនល្អធ្វើឱ្យមានភាពខុសគ្នាខ្លាំង។ ម្យ៉ាងវិញទៀត ម៉ាស៊ីនប៊ឺតផ្សែងមួយគឺល្អមិនត្រឹមតែសម្រាប់ផ្ទះបាយរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងសម្រាប់សុខភាពរបស់អ្នកទៀតផង។ ជាមួយនឹងមុខងារដូចជា Fresh-Air ឧបករណ៍របស់អ្នកបង្កើតបរិយាកាសដ៏ស្រស់ស្រាយបំផុត ទោះបីជាអ្នកកំពុងប្រារព្ធខួបកំណើតជាមួយមនុស្ស 12 នាក់នៅក្នុងផ្ទះល្វែងតូចក៏ដោយ។

 

កាត់បន្ថយកម្ដៅ

ម៉ាស៊ីនប៊ឺតផ្សែងជួយបន្ថយសីតុណ្ហភាពខ្ពស់នៅក្នុងផ្ទះបាយរបស់អ្នក។ វានឹងគ្រប់គ្រងសីតុណ្ហភាពនៅពេលយើងចម្អិនអាហារ ទោះបីជាយើងកំពុងចម្អិនម្ហូប ឬចៀនក៏ដោយ។


ទំហំ និងទីតាំង

អ្នកអាចស្វែងរកម៉ាស៊ីនប៊ឺតផ្សែងជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នានៅក្នុងផ្ទះបាយតូច ឬធំ។ មិនថាផ្ទះបាយធំឬទីធ្លាធំ មានម៉ាស៊ីនប៊ឺតផ្សែងសាកសមសម្រាប់អ្នកទាំងអស់។ ហើយក៏មានម៉ូដជាច្រើនផងដែរ។ ម៉ូតបញ្ឈរ ម៉ូតបង្គប់... សូម្បីតែម៉ាស៊ីនប៊ឺតផ្សែងម៉ូដែលជាប់នឹងចង្ក្រាន ដូចជា MasterSense hob ដែលមានថាមពលខ្ពស់នៃការស្រូបផ្សែង និងក្លិន។ វាមានកម្រិតល្បឿនប្រាំបួនផ្សេងគ្នា បូកបន្ថែមមួយនៅពេលអ្នកត្រូវការវា។ ម៉ាស៊ីនប៊ឺតផ្សែងនេះកាត់បន្ថយសំឡេងរំខាន និងដំណើរការក្នុងភាពស្ងៀមស្ងាត់ ហើយវាក៏អាចធ្វើការដោយឯករាជ្យដើម្បីធ្វើឱ្យខ្យល់អាកាសនៅក្នុងផ្ទះបាយ និងផ្ទះទាំងមូលរបស់អ្នកស្រស់ស្រាយរៀងរាល់ម៉ោង។


ភ្លើង LED

ភ្លើងLED ដែលបានបំពាក់លើម៉ាស៊ីនប៊ឺតផ្សែង វាគឺជា អត្ថប្រយោជន៍បន្ថែមក្នុងការប្រើប្រាស់ ។ វាជួយបំភ្លឺរាល់ពេលដែលអ្នកទៅផ្ទះបាយដើម្បីយកគ្រឿងទេសអ្វីមួយ ។ វាដើរតួនាទីល្អឥតខ្ចោះនៅពេលដែលយើងកំពុងធ្វើម្ហូបដើម្បីមើលឃើញម្ហូបអាហារបានកាន់តែច្បាស់ ។


ដោះស្រាយកង្វល់ដល់អ្នកប្រើប្រាស់

ភាគច្រើនគេតែងគិតថា វាពិបាក និងរញ៉េរញ៉ៃក្នុងការសម្អាត៖  ការពិតគឺខុស។ ម៉ាស៊ីនបឺតផ្សែងដែលមានតម្រងដែលអ្នកអាចដកចេញ និងលាងសម្អាតបាន ទើបជាជម្រើសងាយស្រួល។

ភាគច្រើនគេតែងគិតថាម៉ាស៊ីនប៊ឺតផ្សែងមានសំលេងរំខាន៖  វាមិនពិតទេ  ឥឡូវនេះ បច្ចេកវិទ្យាទំនើបបង្កើនសមត្តិភាពម៉ាស៊ីនបឺតផ្សែងជាមួយនឹងកម្រិតសំឡេងស្ងាត់ល្អ មិនផ្តល់ការរំខាន ដោយសារម៉ូទ័រជំនាន់ចុងក្រោយ។

ភាគច្រើនគេតែងគិតថាម៉ាស៊ីនប៊ឺតផ្សែងប្រើប្រាស់ថាមពលច្រើន៖ វាមិនពិតទេ។ ប្រសិនបើអ្នកជ្រើសរើសម៉ាស៊ីនបឺតផ្សែងត្រឹមត្រូវ វាអាចប្រើប្រាស់ថាមពលតិចជាង 75% ជាងម៉ាស៊ីនបឺតផ្សែងម៉ូឌែលធម្មតា។ សូមចងចាំផងដែរថា ប្រសិនបើអ្នកសម្អាតម៉ាស៊ីនបឺតផ្សែងរបស់អ្នកជាទៀងទាត់ អ្នកក៏កំពុងជួយវាឱ្យការប្រើប្រាស់ ថាមពលតិចផងដែរ ដោយធ្វើឱ្យការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព។
ការស្វែងរកម៉ាស៊ីនបឺតផ្សែងសម្រាប់ផ្ទះបាយរបស់អ្នកដែលអ្នកអាចប្រើបានរាប់ឆ្នាំគឺងាយស្រួលទេ។ វាគឺជាការវិនិយោគដ៏ល្អបំផុតមួយនៅផ្ទះជាមួយនឹងលទ្ធផលប្រចាំថ្ងៃ និងជាម៉ាស៊ីនមួយដែលជួយយើងច្រើនបំផុតក្នុងការរក្សាផ្ទះបាយរបស់អ្នកឱ្យបានស្អាត។ ប្រសិនបើអ្នកនៅតែមានចម្ងល់ អ្នកអាចពិគ្រោះជាមួយបុគ្គលិកប្រឹក្សាផ្នែកលក់របស់យើង ដើម្បីរកមើលថាតើម៉ាស៊ីនបឺតផ្សែងមួយណាដែលសាកសមនឹងអ្នកបំផុត។

 
Source by ៖ Teka Global
Pictures ៖ Teka Global

55 views0 comments
bottom of page